នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី ចិន ជប៉ុន កូរ៉េខាងត្បូង នៅរសៀលថ្ងៃទី១៤ មេសានេះ តាមរយៈវីដេអូខនហ្វើរ៉េន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្បុជា សូមអរគុណចំពោះប្រទេសចិន និងជប៉ុន ដែលបានផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ សម្តេច សង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញ ប្រយុទ្ធនឹងជំងឺកូវីដ ទាំងស៊ីវិល និងយោធា មកជួយកម្ពុជា រួមទាំងសម្ភារៈបរិក្ខាពេទ្យ និងម៉ាស់ គ្រាដែលជប៉ុន គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ២០លានដុល្លារអាមេរិក ដើម្បីទិញសម្ភារៈបរិក្ខាពេទ្យ ថ្នាំ និងរថយន្តសង្គ្រោះបន្ទាន់់ជាដើម៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ